លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
លោកជំទាវបានលើកឡើងថា ស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន ពិតជាអាចជួយពង្រឹងដល់សេវាសុខាភិបាលឯកជន ព្រោះស្ដង់ដារអប្បបរមានេះ បានកំណត់នូវលក្ខខណ្ឌសមស្របក្នុង ការបើកឱ្យដំណើរការ ការត្រួតពិនិត្យគុណភាពនៅពេលកំពុងដំណើរការ និងការបន្តសុពលភាព ដែលម្ចាស់ មូលដ្ឋានសុខាភិបាលឯកជនត្រូវតែអនុវត្តតាម ជាចំបាច់ និងជានិច្ចកាលផងដែរ៕