លោក Xi Jinping សួរសុខទុក្ខចំពោះកម្មាភិបាលនិងមហាជនតំបន់មូលដ្ឋានតាមប្រព័ន្ធវីដេអូ និងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសួរសុខទុក្ខចំពោះកម្មាភិបាលនិងមហាជនតំបន់មូលដ្ឋានតាមប្រព័ន្ធវីដេអូនិងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យក្នុងការងារនិងរីករាយឆ្នាំថោះ! សូមជូនពរជាតិមាតុភូមិមានភាពរុងរឿងវិបុលភាព ប្រទេសជាតិមានភាពសុខសាន្តប្រជាជនមានសុភមង្គល!
លោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងការងារព្យាបាលអ្នកជំងឺ។ មុនដំបូង លោកបានភ្ជាប់វីដេអូជាមួយមន្ទីរពេទ្យ ទី ១ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin នៅខេត្ត Heilongjiang ហើយសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកវេជ្ជសាស្រ្តនិងអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សាកសួរលម្អិតអំពីស្ថានភាពនៃការទទួលអ្នកជំងឺនៅគ្លីនិកគ្រុនក្តៅ ការព្យាបាលជំងឺធ្ងន់ធ្ងរ ការបែងចែកថ្នាំនិងការជាសះស្បើយរបស់អ្នកជំងឺជាដើមបន្ទាប់ពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រង់ជំងឺកូវីដ១៩ ។
នៅមណ្ឌលសុខុមាលភាពសង្គមក្រុង Fuzhou ខេត្ត Fujian មនុស្សចាស់ និងបុគ្គលិកថែទាំបាននាំគ្នាស្វាគមន៍និងជំរាបសួរលោកប្រធាន ហើយលោក Xi Jinping បានជូនពរឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នា៕