សារាយការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអភិវឌ្ឍបៃតងនៃប្រទេសចិនក្នុងយុគសម័យថ្មី»
……………………………………………….
ថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
បានចេញផ្សាយសៀវភៅសស្តីពី«ការអភិវឌ្ឍបៃតងនៃប្រទេសចិនក្នុងយុគសម័យថ្មី»ដែលបានបង្ហាញពីគំនិតការអនុវត្តនិងសមិទ្ធផលនៃការអភិវឌ្ឍបៃតងរបស់ប្រ
ទសចិនក្នុងយុគសម័យថ្មីនិងចែករំលែកបទពិសោធន៍អភិវឌ្ឍនៃការបៃតងរបស់
ប្រទេសចិនផងដែរ។
សៀវភៅសនេះបានបង្ហាញថាតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មកប្រទេសចិនបានជំរុញការធ្វើបរិវត្តកម្មបៃតងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចដោយគ្រប់ជ្រុងជ្រោយកសាងទំនើបកម្មដែលមនុស្សនិងធម្មជាតិចុះសម្រុង
គ្នាបង្កើតអព្ភូតហេតុអេកូឡូស៊ីនិងអព្ភូតហេតុអភិវឌ្ឍន៍បៃតងដែលត្រូវបានពិ
ភពលោកចាប់អារម្មណ៍។
ការអភិវឌ្ឍបៃតងបានក្លាយទៅជាលក្ខណៈពិសេសដ៏លេចធ្លោនៃការធ្វើទំនើបកម្មបែបផែនចិន។ការអភិវឌ្ឍបៃតងរបស់ប្រទេសចិនបានពង្រីកដល់ក្របខណ្ឌអភិវឌ្ឍន៍បៃតង
សកលនិងមានអំណោចផលដល់ពិភពលោកផងដែរ។
សៀវភៅសបានគូសបញ្ជាក់ថាប្រទេសចិននឹងបន្តដើរលើផ្លូវអភិវឌ្ឍន៍បៃតងដោយមិន
ងាករេជំរុញការសម្រេចបានការអភិវឌ្ឍដោយគុណភាពកាន់់តែខ្ពស់មានប្រសិទ្ធភាព
កាន់តែខ្ពស់កាន់តែមានសមភាពកាន់តែមាននិរន្តរភាពនិងកាន់តែមានសុវត្ថិភាព។ការការពារបរិស្ថានអេកូឡូស៊ីការជំរុញការអភិវឌ្ឍដោយនិរន្តរភាពជាភារកិច្ចរួមរបស់
គ្រប់ប្រទេស។ប្រទេសចិនរីករាយរួមជាមួយសហគមហ៍អន្តរជាតិដើម្បីកសាងពិភព
លោកដែលកាន់តែស្រស់ស្អាត៕