ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាការកំណត់តម្រូវការពាក់ព័ន្ធ កសាងសមត្ថភាពស្រាវជ្រាវអភិវឌ្ឍន៍គោលនយោបាយ និងអភិវឌ្ឍស្ថាប័នធនធានមនុស្សរបស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់តម្រូវការពាក់ព័ន្ធការកសាងសមត្ថភាពលើការស្រាវជ្រាវអភិវឌ្ឍន៍គោលនយោបាយ និងការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្សរបស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បិទទួលការគាំទ្រពី JICA ។