**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពង់ចាម

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល និងរដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តកំពង់ចាម ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ និងបានសម្របសម្រួលក្នុងកិច្ចពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ជាកិច្ចបន្ត ឯកឧត្តម អគ្គនាយក មានមតិលើកឡើងពីបញ្ហាជម្ងឺកូវីដ១៩ ដែលបានរីករាលដាលអស់រយះ២ឆ្នាំកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រជាជនទូទាំងប្រទេស និងបានខកខានការចុះធ្វើសវនកម្មកន្លងមកនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក ក៏បានធ្វើកិច្ចសហការល្អ ផ្តល់ឯកសារពាក់ព័ន្ធនានា ជាមួយនិងគណៈប្រតិភូសវនកម្មផ្ទៃក្នុង ឈានដល់កិច្ចបិទការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង យោងតាមលិខិតបង្គាប់ការលេខ០៧៤ របក ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលតែងតែដាក់ចេញនៅយន្តការកែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រព័ន្ធលលើកទឹកចិត្តនានា។

ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ លើសពីនេះ ឯកឧត្តម អគ្គនាយក បានជំរុញដល់រដ្ឋបាលខេត្តកំពង់ចាម ចំពោះការងារហិរញ្ញវត្ថុ លើការចាយវាយថវិការដ្ឋ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីជៀសវាងការបាត់បង់ថវិការដ្ឋ។

បន្ថែមលើសពីនេះទៀត ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រីរាជការគ្រប់មូលដ្ឋានចំពោះ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលចំពោះការដំឡើងឋានន្តរស័ក្តិទូទាំងប្រទេស ដែលមានអតីតភាពយូរ និងបានបំពេញភារកិច្ចល្អក្នុងអង្គភាពត្រូវមានការលើកទឹកចិត្ត និងពិនិត្យមើលមន្ត្រីដែលឡើងឋានន្តរស័ក្កិខុសពីនីតិវិធីច្បាប់របស់មន្រ្តីរាជការស៊ីវិល ។ជាថ្មីម្តងទៀត ឯកឧត្តម អគ្គនាយក បានផ្តាំផ្ញើ និងណែនាំដល់គ្រប់មូលដ្ឋាន អនុវត្តឱ្យបាននូវភូមិឃុំមានសុវត្តិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ក្នុងអង្គពិធីទាំងមូល សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង