ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញជាអធិបតីនិងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី ច្បាប់ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ច្បាប់ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ដោយមានការអញ្ជេីញចូលរួមពី កញ្ញាមេធាវី ទូច សុជាតិតា សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមហ៊ុនមេធាវី ខេមជីន ជាវាគ្មិនកិត្តិយស ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៥២ នាក់។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងដើម្បីលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ឯកឧត្តម លី ច័ន្ទតុលា ក៏បានជូនពរដល់នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ:ពល: កុំបីឃ្លៀងឃ្លាតឡេីយ៕