ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម JONG-SEONG LIM សមាជិករដ្ឋសភាសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម JONG-SEONG LIM សមាជិករដ្ឋសភាសាធារណរដ្ឋកូរ៉េ និងជាហិរញ្ញិកនៃក្រុមប្រឹក្សាអភិបាលទឹកនៃសភាអាស៉ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនៃកិច្ចពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរ: អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជាជំនួយការផងដែរ ៕