ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mr Ganesh Prasad Dhakal ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ដែលមាននិវេសដ្ឋាននៅប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងពង្រីកបង្កើនកិច្ចសហប្រតិបត្តិការវិស័យកិច្ចការបរទេស រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង។
ក្នុងជំនួបសម្តែងការគួរសមនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ព្រហ្ម វិរ: អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ឯកឧត្តម លោកជំទាវ ជាជំនួយការផងដែរ ៕