**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់

វិធីសាស្ត្រចំនួន៨ ដើម្បីសុវត្ថិភាពលើ បណ្តាញអ៊ីនធឺណិត!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ មករានេះថា បច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករបង្កើននូវផលិតកម្មការងារ ពាណិជ្ជកម្ម ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬឧក្រិដ្ឋជន បានប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តិអំពើល្មើស តួយ៉ាងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ និងអំពើក្លែងអត្តសញ្ញាណជាដើម។

តើត្រូវធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនលើបណ្តាញអ៊ីនធឺណិត?

ខាងក្រោមនេះ គឺជាវិធីសាស្ត្រចំនួន៨ ដើម្បីជួយបង្កើនសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត៖
១- ដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគក្នុងឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់ (តួយ៉ាង៖ ម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃ)

២- ដំឡើងកម្មវិធីជំនួយបន្ថែម និងធ្វើការកំណត់តួនាទីផ្នែកសុវត្ថិភាព (Enable Security Settings) តួយ៉ាង៖ Security Plugins ក្នុងកម្មវិធី Browsers ឬកម្មវិធីជញ្ជាំងភ្លើង (Firewall) ជាដើម

៣- ប្រើប្រាស់លេខសម្ងាត់ដែលពិបាកទស្សទាយ និងខុសៗគ្នា (Complex & Unique Passwords)
សម្រាប់គណនីអ៊ីនធឺណិត (ឧទាហរណ៍៖ គណនីអ៊ីម៉ែល គណនីហ្វេសប៊ុក គណនីតេឡេក្រាម។ល។)

៤- ដំឡើងកម្មវិធីផ្ទៀងផ្ទាត់ (Multi-factor Authentication) ការពារគណនីអ៊ីនធឺណិត

៥- ប្រុងប្រយ័ត្នការតភ្ជាប់ និងប្រើប្រាស់បណ្តាញអ៊ីនធឺណិតសាធារណៈ (Public Internet/WiFi) ដោយត្រូវប្រើប្រាស់កម្មវិធី VPN ឬបច្ចេកវិទ្យាកូដនីយកម្មជាជំនួយបន្ថែម (SSL/TLS)

៦- ដំឡើងលេខសម្ងាត់ (Passcode) ការពារឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់

៧- ធ្វើការចាកចេញ (Signout / Logout) ពីកម្មវិធីសហ្វវែរ ធ្វើការបិទតួនាទី “Save Password” និងលុប Cache ពីកម្មវិធី Browsers នៃឧបករណ៍បច្ចេកវិទ្យាដែលអ្នកបានប្រើប្រាស់រួមគ្នា

៧- ធ្វើការសិក្សាស្វែងយល់អំពីបច្ចេកទេសវិស្វកម្មបណ្តាញសង្គម និងការពារខ្លួនកុំឱ្យធ្លាក់ក្នុងល្បិចកលផ្សេងៗ

៨- ធ្វើការកំណត់ និងគាំពារព័ត៌មានឯកជនភាព (Privacy) លើកម្មវិធីបណ្តាញទំនាក់ទំនងសង្គម។

អត្ថបទដែលជាប់ទាក់ទង