ក្រសួងសេដ្ឋកិច្ចនឹងរៀបចំវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ វេទិកានេះគឺធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅបានស្វែងយល់លំអិត អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ បន្ថែមទៀត។
វេទិកាផ្សព្វផ្សាយនេះនឹងធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។
វេទិកាសាធារណៈនេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង.ស្ថាប័ននានា. ដៃគូអភិវឌ្ឍន៍. សង្គមស៊ីវិល. ស្ថាប័នស្រាវជ្រាវ. គ្រឹះស្ថានឧត្តមសិក្សា. វិស័យឯកជន. បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ.អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ. និស្សិត និងយុវជនផងដែរ។។