រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចពិភាក្សាជាមួយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីឧត្តមសិក្សា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ មករា បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា អំពីការគាំទ្ររបស់ចក្រភពអង់គ្លេស សម្រាប់ការអប់រំនៅកម្ពុជា ក្នុងកម្មវិធីឧត្តមសិក្សារបស់ IDP Education។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា៕