**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ​៖​ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

កន្លងមកដោយអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាន ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០០។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងទាំងពីរ ម្ចាស់ ឬក៏នាយកសហគ្រាសគ្រឹះស្ថាន ភាគច្រើនបានយល់ដឹង និងចូលរួមអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារកាន់តែល្អប្រសើរ។

ដើម្បីសំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់ នូវការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនបានធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋានជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

ផែនការសកម្មភាពនេះ ក៏មានគោលបំណងក្នុងការចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ដើម្បីសម្រេចគោលដៅនេះ គណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានដាក់ចេញនូវយុទ្ធនាការប្រតិបត្តិការ ដែលមានរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដោយបែងចែកជាពីរដំណាក់កាល៖

– ដំណាក់កាលទី១ មានរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ជាដំណាក់កាលធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ដល់សហគ្រាសគ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយបន្តនូវគោលការណ៍ វិធានការដែលច្បាប់បានកំណត់អំពីការងារអធិការកិច្ចហត្ថពលកម្មបរទេស។

ក្នុងដំណាក់កាលផ្សព្វផ្សាយ តម្រូវឱ្យសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេស បំពេញរបាយការណ៍ស្វ័យប្រកាស អំពីការប្រើប្រាស់ហត្ថពលកម្មបរទេស ដូចដែលមានគំរូផ្តល់ជូន និងត្រូវបញ្ជូនមកវិញ តាមរយៈការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅរាជធានី-ខេត្ត ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

– ដំណាក់កាលទី២ មានរយៈពេល ៣ខែ ចាប់ពីខែមេសា ដល់បំណាច់ខែមិថុនា ឆ្នាំ២០២៣ ជាដំណាក់កាលចុះអធិការកិច្ចជាក់ស្តែង នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនរបស់ក្រុមការងារ។

រាល់ពេលចុះប្រតិបត្តិការត្រូវមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង រាជធានី-ភ្នំពេញ។ ក្នុងអំឡុងពេលប្រតិបត្តិការ ម្ចាស់ រឺនិយោជក ត្រូវបង្ហាញវត្តមានពលករបរទេសគ្រប់រូប និងឯកសារពាក់ព័ន្ធរបស់ពួកគេម្នាក់ៗ ដល់ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ស្របតាមខ្លឹមសារដែលបានកំណត់ក្នុងប្រកាសអន្តរ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ក្នុងករណីរកឃើញបទល្មើសដទៃទៀត ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវរាយការណ៍ជូន អភិបាលរាជធានី-ខេត្ត ដើម្បីសុំគោលការណ៍ចាត់វិធានការស្របតាមនីតិវិធីច្បាប់។

ចំពោះការអនុវត្តវិធានការពិន័យ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួង ស្តីពី ប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ដោយកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ៨០ ០០០ (ប្រាំបីម៉ឺន) រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ទៅតាមទោសប្បញ្ញត្តិក្នុងជំពូកទី៦ នៃច្បាប់ស្តីពីការងារ និងកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ២០០ ០០០ (ម្ភៃម៉ឺន) រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ចំពោះបទល្មើសនឹងមាត្រា២៦១ មាត្រា២៦៤ និងមាត្រា៣៧២ នៃច្បាប់ស្តីពីការងារ (ដែលជាបទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេសមិនត្រឹមត្រូវតាមច្បាប់ស្តីពីការងារ)។

តាមរយៈនេះ ការពិន័យលើបទល្មើសនៃការប្រើប្រាស់ហត្ថពលកម្មបរទេសមិនត្រឹមត្រូវនឹងកើនឡើងពី ២ ៥២០ ០០០រៀល ទៅ ១២ ៦០០ ០០០រៀល។ ការដំឡើងនេះមិនមានគោលដៅរកចំណូលថវិកាជាតិដោយការផាកពិន័យទេ តែជាវិធានការដើម្បីទប់ស្កាត់ បទល្មើសដែលត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់គ្រប់សហគ្រាស គ្រឹះស្ថានបានជ្រាប៕

អត្ថបទដែលជាប់ទាក់ទង