ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសារមន្ទីរប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៥
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ អគារសារមន្ទីរប្រវត្តិសាស្ត្រយោធា នៅបរិវេណទីបញ្ជាការយោធភូមិភាគទី៥ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការយោធភូមិភាគទី៥។
សូមបញ្ជាក់ផងដែរថា អគារសារមន្ទីរប្រវត្តិសាស្ត្រយោធា ជាអំណោយរបស់យោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម មានទំហំ (១៦ម៉ែត្រx៥ម៉ែត្រ)។
ការសាងសង់អគារនេះដើម្បីទុកជាកេរ្ដិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយសិក្សា ស្រាវជ្រាវរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗ ធ្វើជាមូលដ្ឋានក្នុងការដឹកនាំអនុវត្តភារកិច្ចក្នុងការកសាង ការពារប្រទេសជាតិបានទទួលជោគជ័យនាពេលអនាគត ៕