ឯកឧត្តម ឈិន សុខុន និងឯកឧត្ដម យូ ស៊ុនឡុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើការត្រៀមរៀបចំពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ»
ភ្នំពេញ៖ ឯកឧត្តម ឈិន សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើការត្រៀមរៀបចំពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការរៀបចំពីធី និងលោក លោកស្រី ជាតំណាងមេដឹកនាំពាហិរសាសនា នៅទីស្តីការក្រសួង ៕