**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រារព្ធនៅសណ្ឋាគារ សុខា ភ្នំពេញ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយចាស់ គឺគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពក្នុងរយៈពេល១០ឆ្នាំកន្លងមក និងបានរាយការណ៍អំពីការរៀបចំគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិ ៧ចំណុច និងការរៀបចំបង្កើតលេខាធិការដ្ឋាន ហៅកាត់ថា គ.ភ.ឃ.ស ។

ក្នុងឱកាសនោះដែរ ឯកឧត្តម យូរ ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីវឌ្ឍនភាពជំហានដំបូងនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងឆ្នាំ២០២២។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលសម្រេចដាក់ចេញដោយរាជរដ្ឋាភិបាល សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

សម្ដេចក្រឡាហោម បានរម្លឹកអង្គពិធីថា យោងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតកម្លាំងនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១០ សម្តេចតេជោ បានកំណត់យកគោលការណ៍កសាង ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីជំរុញ និងលើកកម្ពស់ចលនាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានបន្ថែមថា ក្រសួងមហាផ្ទៃបានស្នើរាជរដ្ឋាភិបាលពិនិត្យ សម្រេចដំឡើងកម្រិតគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាពពីការទទួលខុសត្រូវអនុវត្តតែក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយមួយដែលមានការទទួលខុសត្រូវ និងការចូលរួមអនុវត្តពីក្រសួងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល ហើយផ្អែកលើមូលដ្ឋាននេះ លក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលធ្លាប់តែគ្របដណ្តប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានពង្រីកវិសាលភាពគ្របដណ្តប់លើវិស័យផ្សេងៗទៀត ហើយបានកំណត់នូវលក្ខណៈសម្បត្តិចំនួន ៧ ។

លក្ខណៈសម្បត្តិទាំង ៧នោះ រួមមាន៖
ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកប ដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រី្ត និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មាន ក្មេងទំនើង។
ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថាន ល្អ។
ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាលត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ សម្ដេចបានបន្ថែមថា ជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។

សម្ដេចបានចាត់ទុកការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ ចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

សម្ដេចក្រឡាហោ បានបន្តថា ដើម្បីជំរុញសម្រេចបានវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនេះ ក្រសួងស្ថាប័ននានា ដែលមានសមត្ថកិច្ចពាក់ព័ន្ធការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលដែលជាលក្ខណៈសម្បត្តិទី១ ត្រូវរៀបចំ និងដាក់ឱ្យអនុវត្ត នូវចលនាប្រឡងប្រណាំងលើការផ្តល់ សេវាសាធារណៈ ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននីមួយៗ ខណៈក្រសួងយុត្តិធម៌ដឹកនាំចលនាប្រឡងប្រណាំងពាក់ព័ន្ធការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដែលជាលក្ខណសម្បត្តិទី៥។

សម្ដេចបន្ថែមថា ក្រសួងបរិស្ថាននឹងដឹកនាំចលនាប្រឡងប្រណាំងពាក់ព័ន្ធនឹងអនាម័យ សោភ័ណភាព បរិស្ថាន ដែលជាលក្ខណសម្បត្តិទី៦ ខណៈក្រសួងសុខាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំចលនាប្រឡងប្រណាំងពាក់ព័ន្ធនឹងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ដែលជាលក្ខណសម្បត្តិទី៧ ហើយលេខាធិការដ្ឋាននឹងត្រូវបំពេញតួនាទីក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ក្នុងការអនុវត្តគោលនយោបាយខាងលើនេះឱ្យទទួលបានជោគជ័យ។

ពីវេទិកាអធិបតីនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវអំណរគុណដល់អង្គការ យូនីសេហ្វ ដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រទាំងធនធានថវិកា និងបច្ចេកទេស ក្នុងការចូលរួមសម្រេចបាននូវទិសដៅកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៅកាន់អង្គពិធីផងដែរ។

យោងតាមសេចក្ដីសម្រេច លេខាធិការដ្ឋាន គ.ភ.ឃ.ស មានតួនាទីភារកិច្ច សហការរៀបចំផែនការយុទ្ធសាស្រ្ត ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន ស្ដីពីការសហការសម្របសម្រួល ការតាមដាន ការត្រួតពិនិត្យ និងការដាស់តឿនក្នុងការអនុវត្តគោលនយោបាយ, សហការ និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ សហការ និងផ្ដល់អនុសាសន៍ក្នុងការអនុវត្តលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លេខាធិការដ្ឋាននេះ ក៏មានតួនាទី សហការ ដឹកនាំ និងផ្ដល់អនុសាសន៍ក្នុងការអនុវត្តចលនាប្រឡងប្រណាំងអំពីការអនុវត្តគោលនយោបាយ កៀរគរការចូលរួម និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ក្នុងការអនុវត្តគោលនយោបាយ ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីណែនាំពាក់ព័ន្ធគោលនយោបាយ តាមដានត្រួតពិនិត្យ វាយតម្លៃការអនុវត្តគោលនយោបាយ បូកសរុប និងរៀបចំរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជូនក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល បំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង