ក្រសួងការពារជាតិ ជូនដំណឹងពីការជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទា២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា
ភ្នំពេញ៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស និស្សិត សិស្ស ទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទា២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា ។
ក្រសួងការពារជាតិបានអំពាវនាវឲ្យប្អូនៗទាំងពីរភេទដែលមានបំណងចូលហ្វឹកហ្វឺន ក្នុងកងយោធពលខេមរភូមិន្ទ ទៅទទួលពាក្យ និងចុះឈ្មោះចូលប្រឡងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ៕