លោកជំទាវ ឃួន ឃុនឌី នាំយកបច្ច័យប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ
ភ្នំពេញ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បាននាំយកបច្ច័យចំនួន ១រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ដើម្បីផ្គត់ផ្គង់ដល់បេក្ខសាមណសិស្សក្នុងវត្ត និងសិស្សនិមន្ត/អញ្ជើញមកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង) សរុបចំនួន៥៦០អង្គ/នាក់ ស្ថិតនៅសាលាពុទ្ធិកបឋមសិក្សាវត្តឥន្ទ្រីយ៍សំវរៈ (ហោវត្តកំពង់ធំ) សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕