**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៤បន្ទប់ នៅសាលាបឋមសិក្សា តាអ៉ិន​ ស្រុកមង្គលបូរី​ ជាអំណោយរបស់​ អង្គការសម្រេចសុបិនកុមារកម្ពុជា

បន្ទាយមានជ័យ​៖​ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រីអភិបាលខេត្ត​ នៅព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២៣​ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សា តាអ៉ិន ឃុំស្រះរាំង ស្រុកមង្គលបូរី​ ដែលជាអំណោយរបស់​ អង្គការសម្រេចសុបិនកុមារកម្ពុជា។

ពិធីសម្ពោធនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្ត​ លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា​ លោក-លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាល ស្រុកមង្គលបូរី​ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព​ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្សបានចូលរួមយ៉ាងច្រេីនុះករ។

លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា​ បានមានប្រសាសន៍ថា​ អង្គការសម្រេចសុបិន្តកុមារ​ មាមអាយុ២០មកហេីយក្នុងការបង្កេីតឡេីង​ ជាក់ស្តែងសម្រាប់កម្ពុជា​ អង្គការបានផ្តល់សាលារៀនជូនដល់សិស្សានុសិស្សសិក្សារៀនសូត្រប្រមាណជិត២០០សាលាហេីយ​ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលេីកម្ពស់លេីវិស័យអប់រំនៅកម្ពុជា​ ក៏ដូចជាផ្តល់ឱកាសដល់ក្មួយៗសិស្សានុសិស្ស​ បានសិក្សារៀនសូត្រ​ ជាពិសេសនៅតំបន់ដាច់ស្រយាល​ ។

លោកស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានខិតខំស្វែងរកការគាំទ សប្បុរសជនពីក្រៅប្រទេស និងដៃគូរពាក់ព័ន្ធ ក្នុងការជួយអភិវឌ្ឍដល់វិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ។ ជាការពិតណាស់ សមិទ្ធផលទាំងអស់នេះ កើតមានឡើងដោយការខិតខំប្រឹងប្រែងទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផុលផុស និងប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងអស់នេះជាច្រើនឥតគណនាជូនខេត្ត ក៏ដូចជាជូនក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

លោកស្រីបន្តថា​ សាលារៀនដែលនៅក្បែរលំនៅឋាន គឺជាគោលដៅអាទិភាពទី១ នៃការអប់រំជាតិ ធានាការចូលរៀនប្រកបដោយសមធម៌ និងកាត់បន្ថយអត្រាន ការបោះបង់ការសិក្សា។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត​ អំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប បញ្ជូនកូនចៅឱ្យបានចូលរៀនគ្រប់ៗគ្នា ទាំងអស់នេះជាសេចក្តីត្រូវការយ៉ាងចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលជាសមិទ្ធផលបម្រើឱ្យថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺក្មួយៗ កុមារា កុមារី នៅទីនេះ ផ្ទាល់បានក្លាយទៅជាពលរដ្ឋពេញលេញ គឺ៖ រៀនឱ្យមានចំណេះដឹង រៀនឱ្យមានចំណេះធ្វើ រៀនឱ្យមាន សីលធម៌ រៀនឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសេចក្ដីថ្លៃថ្នូរ។

សូមបញ្ជាក់ថា​ អគារសិក្សាដែលត្រូវដាក់សម្ពោធអគារសិក្សា ១ខ្នង មាន៤បន្ទប់ របស់អង្គការសម្រេចសុបិនកុមារកម្ពុជា ចំណាយថវិកាសាងសង់សរុបចំនួន ៤,៣៤១៦ ដុល្លា។​ ព្រមទាំងបានបំពាក់គ្រឿង​ ឥស្សរិយយស​ជូន​ សប្បុរសជន​  ដែលបានចូលរួមសាងសងផងដែរ។ សម្រាប់ស្រុកមង្គលបូរី​ អង្គការសម្រេចសុបិនកុមារកម្ពុជាបានផ្តល់អគារសិក្សាសរុប៣ខ្នងហេីយ​ ផ្តល់ជូន​ សិស្សានុសិស្ស​បានសិក្សារៀនសូត្រក្រេបយកចំណេះដឹង​ ដេីម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាទំពាំងស្នងឬស្សី៕

អត្ថបទដែលជាប់ទាក់ទង