**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់អំណោយដល់គ្រួសារ អតីតយុទ្ធជនពិការ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរស្រុកសាមគ្គីមានជ័យ កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ៧៥០គីឡូក្រាម ស៊ីម៉ង់ត៍ ៣០បេ ស័ង្កសី ៣០០សន្លឹក មី១៥កេស ទឹកត្រី១៥យួរ ទឹកស៊ីអ៉ីវ១៥យួរ ត្រីខ១៥យួរ មុង១៥ ជែល១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥គ្រួសារក្នុងស្រុកសាមគ្គីមានជ័យ ។

ស្ថិតក្នុងឱកាសនេះ មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងបានបន្តថា ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក ឯកឧត្តម និងលោកជំទាវ តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភជានិច្ច ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ទៀតថា បើគ្មានបងប្អូនអតីតយុទ្ធជន ចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី តស៊ូប្រយុទ្ធដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ ប្រទេសកម្ពុជាក៏ពុំមានសុខសន្តិភាពដូចសព្វថ្ងៃនេះដែរ ។

ក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនទាំង១៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង