ក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹង ៦ករណី ដែលស្នើឱ្យសមត្ថកិច្ច ជួយសង្គ្រោះជនបរទេស ១៩នាក់
ភ្នំពេញ៖ ឯកឧត្ដម ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃគិតចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៦ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេស ចំនួន ១៩នាក់។
តាមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ មានដូចជា៖
១/ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧១៥ករណី មានមនុស្ស ១,៧៥០នាក់
២/ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៤៦សំណើ និងបិទសំណុំរឿង ២២៩សំណើ (រកឃើញមនុស្ស ១,០៤៨នាក់. ឃាត់ខ្លួនជនសង្ស័យ ១២២នាក់. បិទក្រុមហ៊ុន ៥ទីតាំង. និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣/ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤០ករណី ៕