បទសម្ភាសន៍ពិសេសរបស់ CGTN ជាមួយនឹងលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន ពេលថ្មីៗកន្លងទៅនេះ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN ។
ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CGTN លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា ទស្សនៈដ៏មានតម្លៃបំផុតដែលបានលើកឡើងដោយប្រទេសចិន គឺការគោរពពហុភាគីនិយម ពួកយើងគួរតែរួមគ្នាគាំទ្រពហុភាគីនិយម ។ ខ្ញុំសម្គាល់ឃើញថា អាមេរិកឡាទីនចាំបាច់ត្រូវធ្វើកិច្ចសន្ទនាជាមួយពិភពលោកក្នុងឋានៈជាតំបន់មួយ ។ ខ្ញុំប្រឆាំងអនុត្តរភាពនិយម ហើយខ្ញុំមិនសង្ឃឹមមានប្រទេសអនុត្តរភាពនៅលើពិភពលោកនោះទេ ។ គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងគោលបំណងជំរុញពហុភាគីនិយម គឺគោរពអធិបតេយ្យភាពនិងលក្ខណៈពិសេសនៃប្រទេសនីមួយៗ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការនេះ ។
លោក Alberto Fernández បានលើកឡើងទៀតថា អាហ្សង់ទីនគឺជាប្រទេសមានអធិបតេយ្យភាពមួយដែលមានសិទ្ធិបង្កើតការប្រាស្រ័យទាក់ទងជាមួយប្រទេសដែលអាហ្សង់ទីនសម្គាល់ឃើញថា ជាប្រទេសមានមេត្រីភាពនិងជាប្រទេសដែលអាចផ្តល់ឱកាសអភិវឌ្ឍន៍ល្អបំផុត ។ សកម្មភាពដែលប្រទេសចិនបានប្រព្រឹត្តិនៅតំបន់អាមេរិកឡាទីនគឺ គោរពក្តីបំណងនិងគោលនយោបាយរបស់យើង ។ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់អាកប្បកិរិយាគោរពចំពោះអាហ្សង់ទីនជាប់រហូត ខ្ញុំសូមសម្តែងការកោតសរសើរចំពោះការនេះ ៕