បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង
តាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគាត់ឆ្លងផ្លូវបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើរឡើងនៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង ២១ នាទីមាន ស្ថិតលើផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨ និង ៥៩ ក្នុងភូមិវះពោះ ឃុំខ្វាវ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកសង់សេរ 125 ពណ៌ខ្មៅស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខ ភ្នំពេញ1CW:07 96 បើកបរដោយឈ្មោះ ថោង វិចិត្រភេទប្រុសអាយុ 58 ឆ្នាំមុខរបរជាសន្តិសុខ មានទីលំនៅភូមិប្រមូល ឃុំរមាញ ស្រុកឈូកខេត្តកំពត (មានពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងលិច ក៏ត្រូវរថយន្តមួយគ្រឿងមកពីទិសខាងជើងបុកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំណែកខាងរថយន្តម៉ាក់ ព្រូស(prius) ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ 05 ពាក់ផ្លាកលេខភ្នំពេញ2AA:4419 បើកបរដោយឈ្មោះ ស៊ិន សុធារី ភេទស្រីអាយុ 54 ឆ្នាំមានទីលំនៅផ្លូវ128 ផ្ទះលេខ211 ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ 7មករា ភ្នំពេញ រងរបួសស្រាល។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណេកវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕