លទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២២ ខែមករា រកឃើញយានយន្តល្មើស ចំនួន៦៨ គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឲ្យដឹងថា ចំនួនគោលដៅសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៨គ្រឿង ម៉ូតូចំនួន ៤៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៨គ្រឿង មានម៉ូតូចំនួន ៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល២២ថ្ងៃ(ថ្ងៃទី០១-២២ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ២៣.០៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥.៦២៥គ្រឿង ម៉ូតូមានចំនួន ៤.៩១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២២ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕