កងការពារព្រំដែនគោកលេខ៤០៣ បន្តការងារហ្វឹកហ្វឺន បំប៉នពង្រឹងនៅនឹងកន្លែង តាមផែនការ
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អង្គភាពកងការពារព្រំដែនគោកលេខ៤០៣ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ ដំណើរគោរពទង់ជាតិ បន្តការងារហ្វឹកហ្វឺន បំប៉នពង្រឹងនៅនឹងកន្លែងតាមផែនការ និងបែងចែកអនុវត្តន៍ការងារដូចខាងក្រោម។
អង្គភាពជួរមុខបានចាត់តាំងប្រើប្រាស់ កម្លាំងសហការជាមួយកម្លាំងនគរបាលការពារព្រំដែនលេខ៩០៥ ល្បាតត្រួតពិនិត្យព្រំដែនតាមគោលដៅ និងកម្លាំង មួយផ្នែកទៀត ធ្វើការងារស្ដារលេណដ្ឋានប្រយុទ្ធគ្រប់ប្រភេទ និងជូតលាងនិងត្រួតពិនិត្យសម្ភារៈបច្ចេកទេសអាវុធគ្រាប់ និងបង្កបង្កើនផល ធ្វើអនាម័យ ។
ក្នុងនោះផងដែរលោកមេបញ្ជាការ បានផ្តាំផ្ញេីដល់កងកម្លាំងចំណុះកងការពារព្រំដែនគោកលេខ៤០៣ ទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យជាប់ជាប្រចាំ ត្រូវហូបស្អាត និងរស់នៅស្អាត ចៀសអោយឆ្ងាយពីគ្រឿងញ្ញាណ ជាពិសេសបំផុតត្រូវការពារ សុខមាលភាព សុខភាព អនាម័យជាប់ជាប្រចាំកុំឆ្លងជំងឺកូវីដ-១៩ ៕