មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោក មេបញ្ជាការ បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗ នាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេច តាមផែនការដែលបានដាក់ចេញ ។
លោក មេបញ្ជាការ បានបន្តផ្សព្វផ្សាយផែនការមួយចំនួន ដល់គ្រប់បណ្តាការិយាល័យ ផ្នែកចំណុះ ទាំងអស់ ដើម្បីអនុវត្តបន្ត ជាពិសេស ការត្រៀមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងគ្រួសារ នៅទីបញ្ជាការ នាពេលខាងមុខនេះ ។
ចុងបញ្ចប់ លោកមេបញ្ជាការក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕