កម្ពុជា-បារាំង ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍គោលបំណងរួម ស្តីពីការបង្កើតយន្ដការនៃ កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍គោលបំណងរួមស្តីពី ការបង្កើតយន្ដការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងតំណាងរដ្ឋមន្រ្ដីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងរដ្ឋមន្ដ្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
យន្តការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលកើតចេញពីចំណងមិត្តភាពជាយូរលុងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរក្នុងឋានៈជាអ្នកសម្របសម្រួលថ្នាក់ជាតិ ៕