ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ កម្ពុជា នឹងបន្តចុះត្រជាក់ដល់ ១៥អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ នៅតំបន់មួយចំនួននៃ ព្រះរាជាណាចក្រកម្ពុជា នឹងអាចចុះត្រជាក់ដល់ ១៥អង្សាសេ ។
យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ មករានេះ បានឲ្យដឹងថា នៅក្នុងអំឡុងសប្តាហ៌ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យ៖
១-តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា មានពី១៨-២២° C
-សីតុណ្ហភាពអប្បបរមា មានពី ២៨-៣៣°C
-ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
២-តំបន់ខ្ពង់រាប
-សីតុណ្ហភាព អប្បបរមា មានពី ១៥-២០°C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣១°C
-ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់។
៣-តំបន់មាត់សមុទ្រ ។
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C
-សីតុណ្ហភាពអប្បបរមា មានពី ៣០-៣៣°C
នឹងអាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់។
ក្រសួងក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាព ធាតុអាកាសចុះត្រជាក់ ៕