អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីផែនការរៀបចំអភិវឌ្ឍន៍ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំផ្លូវទូក
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីផែនការរៀបចំអភិវឌ្ឍន៍ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំផ្លូវទូក ស្របតាមអនុក្រឹត្យ លេខ១១២ របស់រាជរដ្ឋាភិបាល រួមជាមួយ អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង ព្រមទាំងក្រុមការងារផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ បានសាកសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ច នៅទីបញ្ជាការស្រាល ដែលកំពុងឈរជើងការពារ និងទប់ស្កាត់ការចូលអាស្រ័យផលក្នុងតំបន់៣ នៅចំណុចគោកព្រះ ឃុំច្រណូក ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនទៀត សម្រាប់កងកម្លាំងទីបញ្ជាការស្រាលដោះស្រាយជីវភាព និងជួសជុលទីបញ្ជាការឡើងវិញ ៕