ការចងចាំអំពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោកXi Jinping៖ ទំនៀមទម្លាប់នៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាបុណ្យសំខាន់បំផុតរបស់ប្រទេសចិន ជនជាតិចិនតែង តែអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈវិធីដែលឱឡារិកបំផុត។ ទិញអីវ៉ាន់ ចូលឆ្នាំថ្មី បិទពាក្យហ្វ៊ូ(លាភសំណាង) ធ្វើនំគាវ ជូនពរឆ្នាំថ្មី។ល។ វប្បធម៌ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ប្រទេសចិនមានប្រភពយូរអង្វែង ក្នុងការបន្តវេននិងការអភិវឌ្ឍអស់រយៈពេលរាប់ពាន់ឆ្នាំ តំបន់នានាទូទាំងប្រទេសចិនបានកកើតទំនៀមទម្លាប់ចូលឆ្នាំថ្មីចិនដ៏សម្បូរបែប។
ក្នុង ១០ ឆ្នាំចុងក្រោយនេះ រាល់ពេលបុណ្យចូលឆ្នាំថ្មីចិនខិតចូលមកដល់ លោក Xi
Jinping ប្រធានរដ្ឋចិនតែងតែចុះទៅដល់តំបន់មូលដ្ឋាន ជូនពរឆ្នាំថ្មីចំពោះប្រជាជន ដើម្បី ដកបទពិសោធន៍ពីវប្បធម៌ទំនៀមទម្លាប់ចូលឆ្នាំថ្មីចិនជាមួយអ្នកទាំងអស់គ្នា។
មុនបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០១៥ លោក Xi Jinping បាននាំយកអីវ៉ាន់ចូលឆ្នាំថ្មីចិនដែលលោកទិញដោយខ្លួនឯងវិលត្រឡប់ទៅភូមិ Liangjiahe វិញ។ គ្រួសារនីមួយៗ ក្នុង ភូមិសុទ្ធតែទទួលបានអំណោយ ដូចជាម្សៅនំគាវ អង្ករ ប្រេងឆា ពាក្យទំនឹម គំនូរឆ្នាំថ្មី ។ល។ អីវ៉ានចូលឆ្នាំថ្មីទាំងនេះបានបង្កប់នូវការនឹករលឹកចំពោះភូមិ Liangjiahe និងពុកម៉ែ បងប្អូនរបស់លោក Xi Jinping ។
នៅភូមិ Liangjiahe លោក Xi Jinping បានចំណាយពេលជាយុវជនអស់ ៧ ឆ្នាំ ។ នៅទីនេះ លោកបានយល់ដឹងពីប្រជាជនយ៉ាងពិតប្រាកដ ដឹងថាខ្លួនជាកុលបុត្រនៃមាតុភូមិ។ ការណាត់ជាមួយប្រជាជនក្រីក្រ លោកសុទ្ធតែចងចាំក្នុងចិត្ត ព្រមទាំងខិតខំអនុវត្តជាក់ស្តែង។ បច្ចុប្បន្ន បំណងរបស់លោកនៅពេលធ្វើការនៅជនបទបានសម្រេចរួចហើយ ពោលគឺប្រទេសចិនបានកសាងរួចនូវសង្គមធូរធារល្មមដោយគ្រប់ជ្រុងជ្រោយដែលបានដោះស្រាយបញ្ហាភាពក្រីក្រជាខាច់ខាត។
ពេលបុណ្យចូលឆ្នាំថ្មីចិនមកដល់ គ្រួសារនីមួយៗសុទ្ធតែនឹងបិទពាក្យហ្វ៊ូ(លាភសំ ណាង)លើទ្វារ ដែលបង្ហាញពីការចង់បានរបស់អ្នកផងចំពោះជីវភាពរស់នៅដ៏មាន សុភមង្គល និងការជូនពរចំពោះអនាគតដ៏ល្អបវរ។ នៅខែកុម្ភៈឆ្នាំ ២០១៨ នៅភូមិZhanqi ក្រុងChengdu ខេត្តSichuan លោក Ou Kehong ដែលកំពុងសរសេរពាក្យទំនឹមជូនពរ ឆ្នាំថ្មីដោយឥតគិតថ្លៃឱ្យអ្នកភូមិបានសរសេរពាក្យហ្វ៊ូដ៏ពិសេសមួយជូនចំពោះលោក Xi
Jinping ដោយនិយាយថា៖ ខ្ញុំសូមជូនពាក្យហ្វ៊ូនេះឱ្យលោក រំពឹងទុកថាក្រោមការដឹកនាំរបស់លោក មាតុប្រទេសយើងមានភាពសុខសាន្ត ប្រជាជនមានសុភមង្គល។ លោក Xi Jinping បានទទួលអំណោយនេះហើយបន្តនិយាយថាល្អៗ។
ខែកុម្ភៈឆ្នាំ២០១៩ នៅទីធ្លាផ្ទះលេខ ៣៣២ នៃផ្លូវឌឿងហែមលេខ ៤ Caochang ក្រុង ប៉េកាំង ពលរដ្ឋ Hou Yaming បានសរសេរពាក្យទំនឹមជូនពរឆ្នាំថ្មីនៅនឹងកន្លែង ដើម្បីជូន ពរឆ្នាំថ្មីចំពោះលោក Xi Jinping។ លោកបានយកពាក្យទំនឹមពណ៌មាសផ្ទៃខាងក្រោម ពណ៌ក្រហមមួយទៅបិទលើទ្វារយ៉ាងសប្បាយរីករាយ ដើម្បីជូនពរឆ្នាំថ្មីចំពោះពលរដ្ឋនៅ ទីនេះ។ លោកបានថ្លែងថា ការស្វែងរករបស់បក្សកុម្មុយនីស្តចិនគឺដើម្បីធ្វើឱ្យប្រជាជន មានជីវភាពរស់នៅកាន់តែល្អ! សូមឱ្យយើងខិតខំប្រឹងប្រែងជាមួយគ្នា!
នៅឆ្នាំ ២០១៤ នៅក្នុងពិធីបួងសួងបសុសត្វទាំងប្រាំ Nadamu រដូវរងានៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping បានជ្រលក់ម្រាមដៃនាងក្នុងទឹកដោះ គោស្រស់ ហើយផ្ទាត់វាបីដង ដើម្បីបួងសួងសុភមង្គលជូនបងប្អូនជនជាតិភាគតិចនិង ប្រជាជនទូទាំងប្រទេសតាមរយៈរបៀបប្រពៃណីរបស់ជនជាតិម៉ុងហ្គោលីក្នុង។
ឆ្នាំ ២០១៦ នៅភូមិ Shenshan ខេត្ត Jiangxi លោក Xi Jinping បានយកញញួរឈើដំនំម្សៅជាមួយអ្នកភូមិ។ លោកបានផ្តែផ្តាំអ្នកអមដំណើរនិងកម្មាភិបាល មហាជនក្នុងតំបន់ថា ការកសាងសង្គមធូរធាលម្មដោយគ្រប់ជ្រុងជ្រោយមុខជានឹងធ្វើឱ្យតំបន់បដិវត្តន៍ចាស់អភិវឌ្ឍឱ្យបានកាន់តែល្អជាក់ជាពុំខាន។
ទំនៀមទម្លាប់ចូលឆ្នាំថ្មីចិន បង្កប់នូវការចងចាំនិងបរិយាកាសប្រពៃណី បង្កប់នូវវប្បធម៌ប្រពៃណីនិងប្រវត្តិសាស្រ្តរបស់ប្រទេសជាតិនិងប្រជាជាតិ។ យើងអាចស្វែងរក បានឫសគល់និងដួងព្រលឹងដែលប្រជាជាតិចិនពឹងលើដើម្បីរស់នៅ អភិវឌ្ឍ និងបន្តវេន ពីក្នុងនោះ។ ក្នុងឆ្នាំថ្មី យើងរួមគ្នាឆ្ពោះទៅកាន់អនាគាតជាមួយគ្នា!