រដ្ឋបាលខេត្តព្រះវិហារ រៀបចំបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអំពីនីតិវិធីជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអំពីនីតិវិធីជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលសម្រាប់ធ្វើជាសមាជិកនៃគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយរដ្ឋបាលស្តីទី តំណាងអង្គការសង្គមស៊ីវិលជាតិ សមាគម ជាច្រើនរូបនៅសាលប្រជុំសាលាខេត្ត ៕