ឯកឧត្តម ឈាង វុន អញ្ជើញជប់លៀងជូនគណ:ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជប់លៀងជូនគណ:ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម YUN JAE OK សមាជិកគណ:កម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួម។
ក្នុងពិធីជប់លៀងក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរ: អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងឯកឧត្តម លោកជំទាវជាជំនួយការផងដែរ ៕