លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨) នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗដូចខាងក្រោម៖
១-ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២
២-សេចក្តីព្រាងផែនការសកម្ម ភាពការងា១រសម្រាប់ឆ្នាំ២០២៣
៣-ទូទាត់ចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២២
៤-បញ្ហាផ្សេងៗ ៕