**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមនាខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលត្រូវនឹងថ្ងៃនៃទិវាសត្វព្រៃពិភពលោកដែរនោះ គឺជាថ្ងៃប្រកាសដាក់ដំណើរការយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំខែ គឺចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំគឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដើម្បីដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅទូទាំងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំរៀបចំដំណើរការនៃយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទីពីរ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន តំណាងអង្គការដៃគូរួមមានអង្គការ មូលនិធិ សកល សម្រាប់ ធម្មជាតិ (WWF ) អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Morodok Baitang) គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP។

កិច្ចប្រជុំរៀបចំការបើក «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទីពីរ
ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២២ មក «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានអនុវត្តយ៉ាងជាប់លាប់ជាមួយនឹងការរៀបចំសកម្មភាព និងប្រើប្រាស់មធ្យោបាយឃោសនាចម្រុះដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ និងសាធារណៈជនទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរ និងជុំវិញតំបន់ការពារធម្មជាតិឲ្យយល់ដឹងអំពីផលវិបាកដែលបង្កឡើងដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃទាំងចំពោះមនុស្ស និងធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា។

យុទ្ធនាការនេះក៏បានបញ្ជៀបការយល់ដឹងជាសាធារណៈ ជាពិសេសបានផ្សព្វផ្សាយដល់អ្នកនិយមបរិភោគសាច់សត្វព្រៃ និងអ្នកជួញដូរសត្វព្រៃទាំងអស់ឲ្យដឹងពីហានិភ័យចំពោះសុខភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈដែលអាចកើតឡើងបណ្តាលមកពីការបរិភោគ និងការជួញដូរសត្វព្រៃទាំងនោះ ដើម្បីជម្រុញការផ្លាស់ប្តូរឥរិយាបថ និងលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិរក្សសត្វព្រៃ និងថែរក្សាធនធានធម្មជាតិកម្ពុជា។

ភាពជោគជ័យនៃយុទ្ធនាការក្នុងដំណាក់កាលទីមួយ កន្លងទៅនេះ ជាការបោះជំហ៊ានលើមាគ៌ាដ៏ត្រឹមត្រូវមួយ ស្របទៅនឹងផែនការយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ការពារ និងស្តារតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីបម្រើប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បី ធ្វើ យ៉ាងណា ឱ្យ សហគមន៍ មានជីវភាពប្រសើរឡើង ជាពិសេសតាមរយៈសកម្មភាព អេកូទេសចរណ៍ និង ជម្រើស ថ្មី សម្រាប់ ការប្រកបមុខរបរ ចិញ្ចឹមជីវិត ក្រៅពីការពឹងអាស្រ័យ លើ អនុផល ព្រៃឈើ ដោយរក្សាបាននូវលំនឹងបរិស្ថាន និង ការអភិរក្ស ធនធានធម្មជាតិព្រៃឈើសត្វព្រៃរបស់កម្ពុជា ឱ្យបាន គង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ក្រោយការបង្ហាញសកម្មភាពផែនការសម្រាប់យុទ្ធនាការដំណាក់កាលទីពីរ ការផ្លាស់ប្តូរយោបល់រវាងភាគីដៃគូដែលបានចូលរួម និងការផ្តល់មតិណែនាំដោយឯកឧត្តមរដ្ឋលេខាធិការ កិច្ចប្រជុំបានឯកភាពកំណត់យកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលត្រូវនឹងថ្ងៃនៃទិវាសត្វព្រៃពិភពលោកដែរនោះ ដើម្បីប្រកាសដាក់ដំណើរការយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំខែ គឺចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំគឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។

តាមរយៈ ការអនុវត្តយុទ្ធនាការនេះ ភាគីពាក់ព័ន្ធនិងដៃគូ ទាំងអស់ បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើ មូលដ្ឋាន នៃ ការស្វែងរក ដំណោះស្រាយរួមគ្នាចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែល កំពុងកើតមានសំដៅសម្រេចបាននូវគោលបំណង រួមតែមួយគឺការឈានទៅលុបបំបាត់ ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានហាមឃាត់ដោយច្បាប់។

សូមរំលឹកដែរថា អន្ទាក់គឺជាឃាតករលាក់មុខ ហើយបាន និងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កឲ្យសត្វព្រៃមួយចំនួនបានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឲ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។

«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់នេះ។

ជាក់ស្តែងដំណាក់កាលទីមួយនៃយុទ្ធនាការនេះត្រូវបានអនុវត្តចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានធ្វើដំណើរក្នុងបណ្តាខេត្តនៃប៉ែកខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង