សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន កុំឲ្យដើរតួនាទីជំនួស មន្ត្រីនគរបាលយុត្តិធម៌ ឬគ្រូពេទ្យ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់អ្នកសារព័ត៌មាន កុំឱ្យដើរតួនាទីជំនួសមន្ត្រីនគរបាលយុត្តិធម៌ ឬជំនួសគ្រូពេទ្យ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នាថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រឿងប្រតិកម្មជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារផងដែរ ដោយសម្តេចបានថ្លែងថា អ្នកសារព័ត៌មានហ្នឹងមានសិទ្ធិអី បានឱ្យគេសុំទោស? ។
សម្តេចតេជោ ក៏ស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយ លើករណីជម្លោះរវាងអ្នកកាសែត និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វា ។ សម្តេចតេជោ បានណែនាំឱ្យហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ និងបានអំពាវនាវដល់អ្នកសារព័ត៌មាន កុំឱ្យដើរតួនាទីជំនួសមន្ត្រីនគរបាលយុត្តិធម៌ ឬជំនួសគ្រូពេទ្យ។ និងករណី១ទៀត គឺរឿងលោកគ្រូកាត់សក់កូនសិស្ស នៅស្រុកសំពៅលូន ខេត្តបាត់ដំបង សម្តេចសូមអោយធ្វើការបញ្ឈប់ និងកុំឲ្យមានហេតុការណ៍បែបនេះតទៅមុខទៀត ៕