ឯកឧត្ដម ទឹម ស៊ីផា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ
ភ្នំពេញ៖ ឯកឧត្ដម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមការងារ ៕