**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

លោកជំទាវ ឱ វណ្ណឌីន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋបាលខេត្តតាកែវ ស្ដីពីស្ថានភាពជំងឺកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំងចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញទី៦

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស  រួមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក នឹងគណៈប្រតិភូក្រសួងសុខាភិបាល នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ស្ដីពីស្ថានភាពជំងឺកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំងចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញទី៦ ក្នុងភូមិសាស្រ្តខេត្ត។

ក្នុងកិច្ចពិភាក្សានេះដែរក៏មានការងញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត ,លោកប្រធានមន្ទីរសុខាភិបាលខេត្ត ,កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរលោកជំទាវ ឱ វណ្ណឌីន បានស្នើរដល់អាជ្ញាធរខេត្តត្រូវជម្រុញដល់ប្រជាពលរដ្ឋដែលគ្រប់ដូសអោយមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបានគ្រប់ៗគ្នា ពិសេសមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធត្រូវណែនាំពួកគាត់អោយយល់ដឹងពីគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងអោយបានច្បាស់ ចៀសវាងមានរយៈពេលយូរ ដែលជាហេតុធ្វើអោយប្រព័ន្ធស្ស៊ាំក្នុងរាង្គកាយមានការចុះខ្សោយ នៅពេលមានការឆ្លងជំងឺកូវីដ១៩ វាអាចវិវត្តន៍ជាធ្ងន់ធ្ងរបាន។

ឆ្លើយតបនិងកាលើកឡើងរបស់លោកជំទាវ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថាបច្ចុប្បន្ននេះអាជ្ញាធរខេត្ត រួមនិងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ពីបញ្ហាការចាក់វ៉ាក់សាំងនេះ ដោយបានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ធ្វើយ៉ាងណាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៣ឆ្នាំឡើងអោយមកទទួលវ៉ាក់សាំងកូវីដ១៩ កាន់តែច្រើនថែមទៀត ដើម្បីបង្កើនភាពស្ស៊ាំក្នុងសហគមន៍ និងអាចទប់ទល់បានពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសជាងនេះទៀតអាជ្ញាធរខេត្តបានបន្តសកម្មភាពការចុះចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ តាមសាលារៀន វត្តអារាម ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង