នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនៃបណ្ឌិត្យសភា ប្រមាណជា៨០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត បានប្រគល់រថយន្ត Pick up ចំនួន៦គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ផ្តល់ជូនសាលានគរបាលជាតិភូមិភាគទាំង៦ សម្រាប់បម្រើការនៅក្នុងអង្គភាព ៕