នាយករដ្ឋមន្ត្រី៖ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣) នាថ្ងៃទី២៧ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ដល់គ្រប់សាសនា ទាំងអស់ដែលបាននិងកំពុង មានវត្តមាននៅលើទឹកដីកម្ពុជា។
សម្តេចតេជោ មានប្រសាសន៍ថា គ្រិស្តបរិស័ទបានចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចការសង្គមនៅកម្ពុជា ដូចជាបញ្ហាសង្គមការអភិវឌ្ឍន៍ធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ប្រមុខរាជរដ្ឋភិបាល បន្ថែមថា កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមិនមានជម្លោះសាសនាអ្វីឡើយ ៕