លោកជំទាវ ខៀវ សុផានី ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍រួមស្តីពី ការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម
ភ្នំពេញ៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អមដោយលោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ធ នាពេលអនាគត (Joint Statement on the Future Establishment of the International Organization for Mediation)។