ឯកឧត្តម ខូយ រីដា នាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៨៩គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បាននាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៨៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ទាំង៨៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ ១កេស ៕