អភិបាលរងខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត
ភ្នំពេញ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត នារសៀលថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត។
លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់តាមផែនការសកម្មភាព និងកម្មវិធីការងារដែលបានដាក់ចេញ ឲ្យបានជាប់ជាប្រចាំ ប្រកបដោយតម្លាភាព ពង្រឹងការគោរពវិន័យ ចំពោះមន្ត្រីទាំងអស់ ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត កែច្នៃនិងខុសច្បាប់ អោយមានប្រសិទ្ធភាព ៕