**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

លោកជំទាវ ឱ វណ្ណឌីន៖ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់ដូស ហើយត្រូវចាំថ្ងៃចាក់ដូសចុងក្រោយដើម្បីទៅទទួលវ៉ាក់សាំងដូសបន្តបន្ទាប់

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក​-១៩) នៅថ្ងៃព្រហស្បតិ៍-សុក្រ ទី២៦-២៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអមដំណើរចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅរោងចក្រសូឡាម៉ូឡា វិទ្យាល័យ អង្គរកា សហគមន៍នៃវត្តពុទ្ធគិរី និងផ្សារអង្គតាសោម ខេត្តតាកែវ ។

នាឱកាសនោះ លោកជំទាវបានណែនាំដល់ម្ចាស់រោងចក្រ-សហគ្រាសធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីព័ត៌មាន និងសារៈសំខាន់នៃការចាក់វ៉ាក់សាំង ដល់កម្មកររោងចក្រ និងរៀបចំពេលវេលាដើម្បីឱ្យក្រុមគ្រូពេទ្យចុះមកចាក់វ៉ាក់សាំងដល់កម្មករនៅទីតាំងរោងចក្រផ្ទាល់ ចំណែករោងចក្រត្រូវធ្វើការកត់ត្រាព័ត៌មានចាក់វ៉ាក់សាំងរបស់កម្មករឱ្យបានត្រឹមត្រូវដើម្បីជួយរំលឹកពេលវេលាចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ដល់កម្មកររបស់ខ្លួន។

លើសពីនេះ លោកជំទាវ បានមានប្រសាសន៍ថា មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ចាំបាច់ត្រូវមកទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីឱ្យប្រព័ន្ធរាងកាយមានភាពរឹងមាំ និងរក្សាបាននូវភាពសាំក្នុងសហគមន៍ក្នុងការការទប់ស្កាត់ការផ្ទុះសារជាថ្មីនូវជំងឺឆ្លងដ៏កាចសាហាវនេះក្នុងប្រទេសម្តងទៀត។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ អាចមកទទួលដូសបន្តបន្ទាប់ពីទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ ចាប់ពីបួនខែឡើងទៅ ។

ក្នុងជំនួបពិភាក្សារវាង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា​ គណប្រតិភូក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្ត បានឱ្យដឹងថាទោះមកដល់ពេលនេះរដ្ឋបាលខេត្តតាកែវនៅតែចលនាអប់រំប្រជាជនឱ្យមកទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស គ្រប់ពេលវេលា ហើយអ្នកមិនទាន់បានចាក់ដូសទី១ ក៏អាចមកទទួលវ៉ាក់សាំងកូវីង-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានដែរ ។ ចំណែកកុមារ និងមនុស្សចាស់ដែលមិនមានមធ្យោបាយដំណើរ ឬរស់នៅតំបន់ដាច់ស្រយាល មន្ទីរសុខាភិបាលខេត្ត នឹងរៀបចំក្រុមគ្រូពេទ្យចល័តចុះទៅចាក់វ៉ាក់សាំងដល់តំបន់នោះផ្ទាល់តែម្តង ។

លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ និងការដឹកនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសាមគ្គីភាព រហូតដល់បានលទ្ធផលល្អគួរជាទីមោទនៈដល់ប្រទេសជាតិ។ ទោះជាយ៉ាងណាក្តី លោកជំទាវនៅលើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវនៅបន្តការផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស តាមរយៈវេទិការសាធារណៈ តាមកម្មវិធីបុណ្យនានា ឬផ្សព្វផ្សាយនៅតាមទីវត្តអារ៉ាម រោងចក្រសហគ្រាស​ ទីផ្សារ​ និងសាលារៀនផងដែរ។

លោកជំទាវ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តការចាក់វ៉ាក់សាំងតាមទំលាប់ធម្មតា បន្ទាប់ពីចាក់ដូសទី៦ ក្នុងរយះពេល ៦ខែឡើងទៅ ដោយគោរពតាមគោលការណ៍ស័្មគ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្តាសាយធម្មតា ។

សូមបញ្ជាក់ផងដែរ បច្ចុប្បន្នទីតាំចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងក្នុងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង