ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងសមាគមនិងអង្គការសង្គមស៊ីវិល
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងសមាគមនិងអង្គការសង្គមស៊ីវិលចូលជាសមាជិកគណៈកម្មាធិការដើម្បីជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះវិហារ។
ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាល លោក នាយកទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត តំណាងសមាគម អង្គការសង្គមស៊ីវិលជាច្រើនរូប នៅសាលាខេត្ត ៕