សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់បក្សប្រជាជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (២៨-២៩ ខែមករា ឆ្នាំ២០២៣) ដែលមានសមាជិកចូលរួមសរុបចំនួន ៣.៥៥៨រូប ។