**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត

ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថៃ្ងទី២៦ ខែមករា ឆ្នាំ២០២៣ សម្រេចប្រគល់ជូនដល់គណៈកម្មការទី៩ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត មកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ១៥ជំពូក និង៦៥មាត្រា ដូចខាងក្រោម៖

ជំពូកទី១ មាន៣មាត្រា (ពីមាត្រា១ ដល់ មាត្រា៣) ជំពូកនេះចែងអំពីបទប្បញ្ញត្តិទូទៅ
ជំពូកទី២ មាន២មាត្រា (ពីមាត្រា៤ ដល់ មាត្រា៥) ជំពូកនេះចែងអំពីសមត្ថកិច្ចគ្រប់គ្រង
ជំពូកទី៣ មាន១មាត្រា (មាត្រា៦) ជំពូកនេះចែងអំពីគោលការណ៍

ជំពូកទី៤ មាន១មាត្រា (មាត្រា៧) ជំពូកនេះចែងអំពីមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត
ជំពូកទី៥ មាន៥ផ្នែក និង១៣មាត្រា (ពីមាត្រា៨ ដល់ មាត្រា២០) ជំពូកនេះចែងអំពីការគ្រប់គ្រងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
ជំពូកទី៦ មាន២មាត្រា (ពីមាត្រា២១ ដល់ មាត្រា២២) ជំពូកនេះចែងអំពីស្តង់ដាគុណភាពទឹក
ជំពូកទី៧ មាន៣មាត្រា (ពីមាត្រា២៣ ដល់ មាត្រា២៥) ជំពូកនេះចែងអំពីការប្រើប្រាស់ដី ប្រភពទឹក និងរចនាសម្ព័ន្ធរួម

ជំពូកទី៨ មាន២ផ្នែក និង៣មាត្រា (ពីមាត្រា២៦ ដល់ មាត្រា២៨) ជំពូកនេះចែងអំពីថ្លៃលក់ទឹកស្អាត
ជំពូកទី៩ មាន៣ផ្នែក និង៨មាត្រា (ពីមាត្រា២៩ ដល់ មាត្រា៣៦) ជំពូកនេះចែងអំពីកាតព្វកិច្ច និងសិទ្ធិរបស់ប្រតិបត្តិករ
ជំពូកទី១០ មាន៣មាត្រា (ពីមាត្រា៣៧ ដល់ មាត្រា៣៩) ជំពូកនេះចែងអំពីការគ្រប់គ្រង ការត្រួតពិនិត្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសមត្ថកិច្ចមន្ត្រីអធិការកិច្ច

ជំពូកទី១១ មាន២មាត្រា (ពីមាត្រា៤០ ដល់ មាត្រា៤១) ជំពូកនេះចែងអំពីវិធានការក្នុងគ្រាអាសន្ន
ជំពូកទី១២ មាន៥មាត្រា (ពីមាត្រា៤២ ដល់ មាត្រា៤៦) ជំពូកនេះចែងអំពីការដោះស្រាយវិវាទ
ជំពូកទី១៣ មាន១៥មាត្រា (ពីមាត្រា៤៧ ដល់ មាត្រា៦១) ជំពូកនេះចែងអំពីទោសប្បញ្ញត្តិ
ជំពូកទី១៤ មាន៣មាត្រា (ពីមាត្រា៦២ ដល់ មាត្រា៦៤) ជំពូកនេះចែងអំពីអន្តរប្បញ្ញត្តិ
ជំពូកទី១៥ មាន១មាត្រា (មាត្រា៦៥) ជំពូកនេះចែងអំពីអវសានប្បញ្ញត្តិ។

អត្ថបទដែលជាប់ទាក់ទង