ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជួបពិភាក្សាការងារជាមួយ អ្នកសិក្សាស្រាវជ្រាវវិទ្យាស្ថាន CDI
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ អ្នកសិក្សាស្រាវជ្រាវវិទ្យាស្ថាន CDI (China Development Institute) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើ កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ រួមគ្នានាពេលអនាគត ។