នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០២២ និងទិសដៅបន្តក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០២២ និងទិសដៅបន្តក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយក អគ្គនាយករង នាយក នាយកដ្ឋាន និងប្រធានជំនាញ នៃមជ្ឈមណ្ឌលជាតិជាច្រើនរូបផងដែរ ៕