កងពលតូចលេខ៧០ បូកសរុបលទ្ធផលការងារសម្រេចបានក្នុងខែមករា និងលេីកទិសដៅខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ៖ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងខែមករា និងលេីកទិសដៅខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ស្ថិតក្នុងទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងពិធីនេះដែរ មេបញ្ជាការបានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នារបស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។
ឯកឧត្ដមមេបញ្ជាការបានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលកងពលបានប្រគល់ជូនទៀតផង៕