ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹងនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន នារសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរង
ការិយាល័យ នាយផ្នែក-នាយរងផ្នែកចាំបាច់មួយចំនួន។
ក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាល-សរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មករាឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំធ្វើការត្រួតពិនិត្យ និងកែសម្រួល។
ជាមួយគ្នានោះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏ដូចជាលោក-លោកស្រីអនុប្រធាននាយកដ្ឋាន បានចូលរួមមតិក្នុងការកែសម្រួលពាក្យពេជន៍ អក្ខរាវិរុទ្ធ ខ្លឹមសារ និងបន្ថែមនូវការងារមួយចំនួនក្នុងរបាយការណ៍នោះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យរដ្ឋបាលសរុប លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ និងការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ បានធ្វើការចូលរួមលើកជាសំណូមពរមួយចំនួន ដើម្បីសម្របសម្រួលដល់ការអនុវត្តការងារនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដើម្បីការអនុវត្តការងារឲ្យរលូន និងមានប្រសិទ្ធភាព។
ក្នុងនោះក៏មានមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង។
បន្ថែមពីនោះទៀត ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវគោលការណ៍មួយចំនួនដែល ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋាន បានដាក់ឲ្យមកនាយកដ្ឋានដេីម្បីអនុវត្តក្នុងឆ្នាំថ្មីឲ្យបានល្អប្រសេីរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានអង្គប្រជុំបានចាត់តាំងឲ្យការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិទទួលរៀបចំការងារធ្វេីបែបបទចូល-ចេញតាមផ្លូវដែកផងដែរ។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានក្រេីនរំលឹកឲ្យគោរពវិន័យឲ្យបានល្អព្រមទាំងអនុវត្តរាល់ផែនការដែលនាយកដ្ឋានបានប្រគល់ជូន ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានជាប់ជានិច្ច ហេីយបានពិភាក្សា ដេីម្បីរៀបរៀងនូវការងារក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋានឲ្យបានត្រឹមត្រូវស្របទៅតាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ០៥ និង០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕