**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាតំបន់អាស៊ី

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍។

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ (ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល នូវម៉ូតូ និងសំភារៈឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែ ឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។

លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់ កាកបាទក្រហមកម្ពុជា រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥)។

កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែក៖ ១.ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកស្រី Sari Autio បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយ កាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។ មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍(ឆ្នាំ២០២២- ឆ្នាំ២០២៥)។

លោកស្រី Sari Autio បានបន្តថា ដើម្បីចូលរួមលើកម្ពស់ នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DG-ECHO តាមរយៈ សហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់ កាកបាទក្រហមកម្ពុជារួមមាន៖ ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបាន កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កៅអីការិយាល័យ៤គ្រឿង ទូឯកសារបីជាន់៣គ្រឿង។

ដោយឡែក៤សាខា ដែលជាសាខាគោលដៅ ទី១សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

ទី២សាខាខេត្តបន្ទាយមានជ័យម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

ទី៣សាខាខេត្តប៉ៃលិន ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៣គ្រឿង និងទី៤សាខាខេត្តត្បូងឃ្មុំ ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង និងទូឯកសារមានទ្វារ៣គ្រឿង។

ជាកិច្ចឆ្លើយតបតំណាងសាខា កាកបាទក្រហមកម្ពុជា ទាំង៤សាខាខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយជាសំភារៈប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារមនុស្សធម៌ ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងសូមប្តេជ្ញាបន្តខិតខំពង្រឹកការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង តបតាមការចង់បាន របស់កាកបាទក្រហមហ្វាំងឡង់៕

អត្ថបទដែលជាប់ទាក់ទង